សំរាម១៥០០តោនអណ្តែតតាមទឹកជំនន់នៅទន្លេ Ciliwung នៅឥណ្ឌូណេស៊ី
ទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារនៅទីក្រុង Bekasi ក្បែរទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៉ីបណ្ដាលឲ្យទឹកហៀរហូរនាំសំរាមចូលទន្លេ... The post សំរាម១៥០០តោនអណ្តែតតាមទឹកជំនន់នៅទន្លេ Ciliwung នៅឥណ្ឌូណេស៊ី appeared first on Kampuchea Thmey Daily.

ទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារនៅទីក្រុង Bekasi ក្បែរទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៉ី បណ្ដាលឲ្យទឹកហៀរហូរនាំសំរាមចូលទន្លេ Ciliwung ប្រមាណ១៥០០តោន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៤ខែមីនានេះ។

យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ Bekasi City (BPBD) កម្រិតទឹកបានឡើងដល់កម្រិត ៨៧៥សង់ទីម៉ែត្រ ដែលច្រើនជាងពីរដងនៃសមត្ថភាពអតិបរមារបស់ទន្លេ Bekasi ដែលមានត្រឹមទំហំ៣៥០សង់ទីម៉ែត្រ។ ដោយសារកម្រិតទឹកហក់ឡើងខ្លាំង ទន្លេ Bekasi បានហូរហៀរ ធ្វើឱ្យលិចតំបន់លំនៅដ្ឋានដែលនៅជាប់ច្រាំងទន្លេ ខណៈសំរាមហូរតាមទឹកពាសវាលពាសកាល។
ទីតាំងដែលរងគ្រោះខ្លាំងបំផុត រួមមាន TmBN Kemang IFI, Pondok Gede Permai និង Vila Nusa Indah ដែលមានទឹកជំនន់ឡើងដល់ជាងបីម៉ែត្រ ដោយបានលិចទឹកលើដំបូលផ្ទះនៅជាន់ទីមួយ។ ទឹកជំនន់បានលិចដល់ផ្លូវសំខាន់ៗក្នុងទីក្រុង Bekasi និងតំបន់នានាដែលនៅជាប់នោះ ខណៈស្ពានឆ្លងកាត់ទន្លេ Bekasi ក៏ត្រូវបានបិទដោយសារតែលិចទឹកផងដែរ។
អាជ្ញាធរក៏បានពង្រាយក្រុមរុករកនិងជួយសង្គ្រោះ ប៉ូលិស យោធា ក៏ដូចជាអ្នកស្ម័គ្រចិត្តកាន់កន្លែងជន់លិចក្នុងក្រុងទីក្រុង Bekasi ដើម្បីជួយដល់ប្រតិបត្តិការជួយសង្គ្រោះនេះផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
The post សំរាម១៥០០តោនអណ្តែតតាមទឹកជំនន់នៅទន្លេ Ciliwung នៅឥណ្ឌូណេស៊ី appeared first on Kampuchea Thmey Daily.