សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំទៅកាន់យុវជន យុវនារីថា លេងបាញ់ទឹកក៏លេងចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង The post សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង appeared first on Kampuchea Thmey Daily.

ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតឈានចូលមកដល់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំទៅកាន់យុវជន យុវនារីថា លេងបាញ់ទឹកក៏លេងចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីទិវាវប្បធម៍ជាតិ ៣មីនាលើកទី២៧ ដែលរៀបចំឡើងនាល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។

សម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលសង្កត់ធ្ងន់ដូច្នេះ៖« ឆ្នាំនេះនៅអង្គរវត្ត យើងរៀបចំអង្គរសង្ក្រាន្ត និងងរៀបចំសម្ដែងនូវសិល្បៈរបស់យើង ប៉ុន្តែនៅទូទាំងប្រទេស ត្រូវរៀបចំ(សង្ក្រាន្ត)នៅថ្នាក់ខេត្ត ថ្នាក់់ស្រុកឱ្យបានច្រើន ជម្រុញការលេងល្បែងប្រជាប្រិយរបស់យើងឱ្យបានច្រើន ដើម្បីថែរក្សា និងលើកស្ទួយវប្បធម៌របស់យើង។ និយាយចឹង! មិនមែនហាមមិនឱ្យលេងល្បែងបាញ់ទឹកស្អីៗនោះទេ ប៉ុន្តែកុំភ្លេចល្បែង(ប្រជាប្រិយខ្មែរ)របស់យើងផង ហើយលេងឱ្យបានច្រើន នេះគឺជាការជម្រុញ និងសប្បាយរីករាយទាំងអស់គ្នា នៅក្នុងការថែរក្សាវប្បធម៌របស់យើង ទាំងសប្បាយ ទាំងរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ ល្បែងប្រជាប្រិយរបស់យើង »។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នារយៈពេលប្រមាណ៤០ថ្ងៃខាងមុខ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៤ ខែមេសាត្រូវនឹងថ្ងៃចន្ទ ហើយបញ្ចប់នៅថ្ងៃទី១៦ ត្រូវនឹងថ្ងៃពុធ។ ពិធីបុណ្យចូលឆ្នាំនេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងរៀបចំឡើងវិញជាថ្មីម្ដងទៀត បន្ទាប់ពីខានប្រារព្ធកាលពីឆ្នាំ២០២៤។ បណ្ដារាជធានី ខេត្តក៏នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តតាមទីតាំងរៀងៗខ្លួនតាមការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ បណ្ដារាជធានីខេត្ត ត្រៀមខ្លួនរួចរាល់ ដោយរៀបចំទីតាំង និងរថយន្តបាញ់ទឹក ដើម្បីបង្កភាពរីករាយជូនពលរដ្ឋ។

នៅចំពោះមុខមុនពិធីបុណ្យចូលឆ្នាំប្រពៃណីចូលមកដល់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើពលរដ្ឋមួយចំនួនសូមកុំចាត់ទុកយុវជនដែលលេងបាញ់ទឹក ថាបំផ្លាញវប្បធម៌ មិនបានចូលរួមថែរក្សាល្បែងប្រជាប្រិយខ្មែរ ព្រោះយុវជនបានចូលរួមថែរក្សាវប្បធម៌ប្រពៃណីខ្មែរតាមរបៀបផ្សេងៗគ្នា ដូចជាការគាំទ្រការសម្ដែងល្ខោនខោល ការសម្ដែងសិល្បៈនានាជាដើម។

យ៉ាងណាដសម្ដេចធិបតី ក៏បានជូនពរឱ្យប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំថ្មី និងឱ្យពលរដ្ឋកម្សាន្តសប្បាយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ក្ដីសង្ឃឹមថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងពេលឆាប់ៗខាងមុខ៕
ដោយ៖ ង៉ិល ណារ៉ាត់
The post សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង appeared first on Kampuchea Thmey Daily.