សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

រដ្ឋបាលសង្កាត់អូរឬស្សីទី២ បានរៀបចំវេទិកាសាធារណៈ ដើម្បីទទួលយកសំណូមពរ និងដោះស្រាយជូន ប្រជាពលរដ្ឋ ដែលមានផលលំបាក The post សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ appeared first on Kampuchea Thmey Daily.

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ភ្នំពេញ ៖ រដ្ឋបាលសង្កាត់អូរឬស្សីទី២ បានរៀបចំវេទិកាសាធារណៈ ដើម្បីទទួលយកសំណូមពរ និងដោះស្រាយជូន ប្រជាពលរដ្ឋ ដែលមានផលលំបាក នៅក្នុងមូលដ្ឋានសង្កាត់ ដែលធ្វើឡើងនៅសាលាបឋមសិក្សាបាក់ទូក។

នា​រសៀល​ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលសង្កាត់អូរឬស្សីទី២ បាន​រៀបចំវេទិកាសាធារណៈ ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងមានការអញ្ជើញចូលរួមពី លោក ចៅសង្កាត់អូរឫស្សីទី២ លោក លោកស្រី ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់អូរឫស្សីទី២ សមាជិក-សមាជិកា ក្រុមប្រឹក្សាសង្កាត់ តំណាងអធិការនគរបាលខណ្ឌ តំណាងមូលដ្ឋានកងរាជ អាវុធហត្ថខណ ការិ-ពាក់ព័ន្ធ តំណាងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី២ ព្រមទាំងប្រជាពលរដ្ឋ ដែលមកពី ៩ភូមិ នៃសង្កាត់អូរឬស្សីទី២ ចូលរួមសរុបចំនួន ៩១ នាក់ផងដែរ។

ក្នុង​អង្គវេទិកា​នេះ បាន​ធ្វើ​ការ​ផ្សព្វផ្សាយពីផលប៉ះពាល់នៃឥទ្ធពលគ្រឿងញៀន ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ឱ្យ​យល់​ដឹង និងផ្សព្វផ្សាយលទ្ធផល នៃការឆ្លើយតប ដោះស្រាយ នៅសំណូមពរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលកន្លងមក។

បន្ថែម​ទៀត​នោះ តាម​រយៈ​វេទិកា​នេះ ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់អូរឬស្សីទី២ ក្នុងខណ្ឌ៧មករា បានលើកឡើងនូវ សំណួរ សំណើ និងសំណូមពរ ដើម្បីស្នើសុំឲ្យ រដ្ឋបាលសង្កាត់រដ្ឋបាលខណ្ឌ ធ្វើការឆ្លើយតប ដោះស្រាយ ពិសេស បញ្ហាប្រឈម មួយចំនួន ដូចជា បញ្ហាអត្តសញ្ញាណប័ណ្ណហួសសុពលភាព បញ្ហាប័ណ្ណហានិភ័យ ប័ណ្ណក្រីក្រ បញ្ហាអនាម័យបរិស្ថាន សំរាម ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលូ ភ្លើងបំភ្លឺសាធារណៈ ដែលពាក់ព័ន្ធ ជាមួយនឹងជីវភាពរស់នៅ ជាប្រចាំថ្ងៃរបស់ពួកគាត់។

ជាចុងក្រោយលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា បានទទួលយកនូវសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ និងបានធ្វើការឆ្លើយតប ដោះស្រាយ សម្របសម្រួល ដោយដាក់ចេញនូវផែនការជាក់ស្តែងទៅរដ្ឋបាលសង្កាត់អូរឫស្សីទី២ កម្លាំងពាក់ព័ន្ធ មន្ត្រីពាក់ព័ន្ធ ដើម្បីមានវិធានការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ នៅក្រោយបញ្ចប់វេទិកានេះ ឬ តាមនីតិវិធីជាក់ស្តែង៕

អត្ថបទ ៖ សុភា

The post សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ appeared first on Kampuchea Thmey Daily.