ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យគ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា
គ្រិស្តសាសនិកជិត ៤០០ នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានបង្ខំចិត្តប្តូរមកកាន់ព្រះពុទ្ធសាសនា ដោយសារតែការខ្វះខាតស្បៀងអាហារ... The post ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យគ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា appeared first on Kampuchea Thmey Daily.
របាយការណ៍មួយ បានឲ្យដឹងថា គ្រិស្តសាសនិកជិត៤០០នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានបង្ខំចិត្តប្តូរមកគោរពជឿលើព្រះពុទ្ធសាសនា ដោយសារតែការខ្វះខាតស្បៀងអាហារ និងការគំរាមកំហែងយ៉ាងខ្លាំងពីរបបយោធារបស់ប្រទេសនេះ។
គ្រូគង្វាលគ្រិស្តសាសនិកម្នាក់ដែលមិនបញ្ចេញឈ្មោះបានចោទប្រកាន់ថា«ការសន្យាត្រូវបានចុះហត្ថលេខាក្រោមការបង្ខិតបង្ខំឲ្យមានការផ្លាស់ប្ដូរ» នេះបើតាមបានរាយការណ៍ដែលដកស្រង់របាយការណ៍ថ្ងៃទី១៨ខែធ្នូពី Naga News។របាយការណ៍នេះ បាននិយាយអំពីសម្ពាធផ្សេងៗ រួមទាំងតម្រូវការការងារថ្ងៃអាទិត្យជាកាតព្វកិច្ច និងការគំរាមកំហែងដែលនាំឱ្យពួកគេចុះហត្ថលេខាលើការសន្យានេះ។
គួររម្លឹកថា មុនឆ្នាំ១៩៨០ អ្នកស្រុកក្នុងប្រទេសមីយ៉ាន់ម៉ាបានគោរពបូជា «Nat» ដែលជឿលើវិញ្ញាណដូចព្រះ រួមជាមួយនឹងព្រះពុទ្ធសាសនា។ ក្នុងនោះមានតំបន់ស្វយ័ត្ន «Naga» ដែលមានទីតាំងនៅតំបន់ Naga Hills នៃតំបន់ Sagaing ប្រទេសមីយ៉ាន់ម៉ា ត្រូវបានបង្កើតឡើងក្រោមលក្ខខណ្ឌនៃរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ នៃប្រទេសមីយ៉ាន់ម៉ា ត្រូវបានអ្នកផ្សព្វផ្សាយសាសនាគ្រិស្តសាសនិកបានមកដល់តំបន់នេះក្នុងឆ្នាំ១៩៨៥ ដែលនាំឱ្យមានការប្រែចិត្តលើជំនឿយ៉ាងទូលំទូលាយ។
ប៉ុន្តែបន្ទាប់ពីឆ្នាំ១៩៩៤ ក្រុមប្រឹក្សាស្ដារនីតិសម្បទានិងសណ្តាប់ធ្នាប់រដ្ឋ (SLORC) ដែលត្រូវបានតែងតាំងដោយរបបយោធានៅពេលនោះបានបញ្ជាឱ្យសាងសង់វត្តព្រះពុទ្ធសាសនានៅក្នុងតំបន់ Naga ដោយមិនគិតពីជំនឿរបស់អ្នកស្រុកនិងផ្តល់ការលើកទឹកចិត្តសម្រាប់ការប្រែចិត្តទៅជឿលើព្រះពុទ្ធសាសនាវិញ។ លើសពីនេះការអន្តរាគមន៍របស់យោធានៅក្នុងភូមិមួយចំនួនបាននាំឱ្យមានការបំផ្លិចបំផ្លាញព្រះវិហារ ការធ្វើទុក្ខបុកម្នេញលើគ្រិស្តបរិស័ទ និងការចាប់ខ្លួនមេដឹកនាំគ្រីស្ទានជាដើម។
គួរបញ្ជាក់ប្រជាជនមីយ៉ាន់ម៉ាប្រហែល ១២៧០០០ នាក់នៅក្នុងតំបន់ភាគច្រើនជាកុលសម្ព័ន្ធNaga ដោយមានគ្រិស្តបរិស័ទមានចំនួន ៧៣ភាគរយ ខណៈដែលពុទ្ធសាសនិកមាន ២៥ភាគរយ ហើយ ២ ភាគរយទៀតជាអ្នកកាន់តាមប្រពៃណី Nat៕
អត្ថបទ៖ ប៊ុន សុភាព
The post ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យគ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា appeared first on Kampuchea Thmey Daily.