នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជួញដូរនូវសារធាតុញៀន
កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ សហការជាមួយសាលាសង្កាត់ច្បារអំពៅទី០២ ចុះរដ្ឋបាលនៅភូមិដើមចាន់ជាតំបន់ស្មុគស្មាញ The post នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជួញដូរនូវសារធាតុញៀន appeared first on Kampuchea Thmey Daily.

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ សហការជាមួយសាលាសង្កាត់ច្បារអំពៅទី០២ ចុះរដ្ឋបាលនៅភូមិដើមចាន់ជាតំបន់ស្មុគស្មាញ ចាប់បានជនសង្ស័យម្នាក់ រកសុីជួញដូរខុសច្បាប់នូវសារធាតុញៀនមួយកញ្ចប់។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៥ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ វីធឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ត្រី អ៊ុំ រតនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ បានប្រាប់ឱ្យដឹងថា នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ សហការជាមួយសាលាសង្កាត់បានចុះរដ្ឋបាលនៅតាមតំបន់ស្មុគស្មាញ នៅភូមិដើមចាន់ នឹងស្រាវជ្រាវរកឃើញមានជនសង្ស័យម្នាក់ លួចលាក់ ប្រកបរបរ រកសុីជួញដូរនូវសារធាតុញៀនខុសច្បាប់ ភ្លាមៗកម្លាំងបានឃាត់ខ្លួនជនសង្ស័យនៅទីតាំងចុះរដ្ឋបបាលខាងលើនេះ បញ្ជូនទៅកាន់ប៉ុស្តិ៍តែម្តង។
ជាក់ស្តែងក្នុងការចុះបង្រ្កាបនេះដែរ សមត្ថកិច្ចបានដកហូតបានវត្ថុតាងមួយចំនួនរួមមាន ក្រាមពណ៌សថ្លាចំនួន ០១ កញ្ចប់ថង់ធំល្មម , ទូរសព្ទ០១គ្រឿងម៉ាក Vivo។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាន កម្លាំងជំនាញបានធ្វើរបាយការណ៍កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់តាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា

The post នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជួញដូរនូវសារធាតុញៀន appeared first on Kampuchea Thmey Daily.