នគរបាលខេត្តព្រៃវែង ឃាត់ឱ្យតៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យាជាច្រើននាក់
ភ្នំពេញ ៖ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋានខេត្តព្រៃវែង បានធ្វើប្រតិបត្តិការឃាត់ រថយន្តក្រុងដឹកអ្នក ដំណើរភ្នំពេញ-វៀតណាម ដែលបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យកមកអប់រំធ្វើកិច្ចសន្យាជាច្រើននាក់។ នេះបើតាមការចេញផ្សាយរបស់ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋានខេត្តព្រៃវែង បង្ហោះនាព្រលប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ។ តាមរយៈទំព័រហ្វេសប៊ុក លោកស្នងការ បានសរសេរ រៀបរាប់ថា រថយន្តក្រុង កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ជាច្រើនគ្រឿងដែលឆ្លង កាត់ខេត្តព្រៃវែង មានខ្លះល្មើសច្បាប់ចរាចរណ៍ ខ្លះត្រឹមត្រូវ ត្រូវបានឃាត់អប់រំយ៉ាងហ្មត់ចត់ ដោយមិនផាកពិន័យ និងធ្វើឱ្យបានគ្រប់ៗគ្នាតែម្តង។ លោក ស្នងការ បន្តថា«តទៅទៀត បើពួកគាត់នៅតែល្មើស នោះការអនុវត្តច្បាប់យ៉ាងតឹងរឹង ត្រូវតែធ្វើ ហើយសុំកុំប្រមាថនគរបាល។ ច្បាស់ហើយ នគរបាលចរាចរណ៍មិនល្អ ឥតខ្ចោះនោះទេ តែខ្ញុំជាប្រធានអង្គភាពនឹងខិតខំសម្អាតឱ្យបានតាមតែអាចធ្វើទៅបាន។ យ៉ាងណាក៏ដោយ ខ្ញុំជឿថា អ្នកចូលចិត្តប្រព្រឹត្តល្មើសនៅតែល្មើសកែពិបាកឡើង ម្យ៉ាងនគរបាលយើងក៏គ្មានលទ្ធផលឈរប្រចាំការមើល ១០០ម៉ែត្រមួយៗនោះដែរ ។ ទាមទារការចូលរួម»។ ថ្មីៗនេះ អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា, […]

ភ្នំពេញ ៖ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋានខេត្តព្រៃវែង បានធ្វើប្រតិបត្តិការឃាត់ រថយន្តក្រុងដឹកអ្នក ដំណើរភ្នំពេញ-វៀតណាម ដែលបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យកមកអប់រំធ្វើកិច្ចសន្យាជាច្រើននាក់។ នេះបើតាមការចេញផ្សាយរបស់ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋានខេត្តព្រៃវែង បង្ហោះនាព្រលប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ។

តាមរយៈទំព័រហ្វេសប៊ុក លោកស្នងការ បានសរសេរ រៀបរាប់ថា រថយន្តក្រុង កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ជាច្រើនគ្រឿងដែលឆ្លង កាត់ខេត្តព្រៃវែង មានខ្លះល្មើសច្បាប់ចរាចរណ៍ ខ្លះត្រឹមត្រូវ ត្រូវបានឃាត់អប់រំយ៉ាងហ្មត់ចត់ ដោយមិនផាកពិន័យ និងធ្វើឱ្យបានគ្រប់ៗគ្នាតែម្តង។ លោក ស្នងការ បន្តថា«តទៅទៀត បើពួកគាត់នៅតែល្មើស នោះការអនុវត្តច្បាប់យ៉ាងតឹងរឹង ត្រូវតែធ្វើ ហើយសុំកុំប្រមាថនគរបាល។ ច្បាស់ហើយ នគរបាលចរាចរណ៍មិនល្អ ឥតខ្ចោះនោះទេ តែខ្ញុំជាប្រធានអង្គភាពនឹងខិតខំសម្អាតឱ្យបានតាមតែអាចធ្វើទៅបាន។ យ៉ាងណាក៏ដោយ ខ្ញុំជឿថា អ្នកចូលចិត្តប្រព្រឹត្តល្មើសនៅតែល្មើសកែពិបាកឡើង ម្យ៉ាងនគរបាលយើងក៏គ្មានលទ្ធផលឈរប្រចាំការមើល ១០០ម៉ែត្រមួយៗនោះដែរ ។ ទាមទារការចូលរួម»។

ថ្មីៗនេះ អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា, លោក រ៉េន រតនៈ ទើបតែបញ្ជាក់អំពីចំណារ របស់ លោកឧបនាយករដ្ឋមន្ដ្រី ណែនាំទៅអគ្គស្នងការដ្ឋាន នគរបាលជាតិ អនុវត្តវិធានការមួយចំនួន លើរថយន្តក្រុង ដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ដែលត្រូវបានសង្កេតឃើញថា មានសកម្មភាពបើកបរ តាមដងផ្លូវល្មើស នឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បើកបរវ៉ាជែងគ្មានសណ្ដាប់ធ្នាប់ បង្កក្ដីព្រួយបារម្ភលើអ្នកដំណើរ និងប្រជាពលរដ្ឋរស់នៅ តាមបណ្ដាដងផ្លូវ ។ សកម្មភាពនេះ ក៏ទទួលការរិះគន់ច្រើន លើកច្រើនសារ ពីសំណាក់ប្រជាពលរដ្ឋ ស្របពេល ដែលជារឿយៗ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្ក ដោយរថយន្តដឹកអ្នកដំណើរនេះ កើតមានឡើងតាមបណ្ដា ផ្លូវជាតិលេខ១ជាបន្តបន្ទាប់។ នេះជាការបន្ថែមពីលោក រ៉េន រតនៈ។

ជុំវិញព័ត៌មាននេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបញ្ជាក់នៅថ្ងៃនេះថា ការអនុវត្តតឹងរឹង បែបនេះមិនមែនជាការរើសអើង លើអ្នកបើកបររថយន្តក្រុងកម្ពុជា-វៀតណាម ឬវៀតណាម-កម្ពុជានោះទេ ។ ប៉ុន្តែដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងម្ដងហើយម្ដងទៀត ដែលនាំឱ្យប៉ះពាល់ទៅដល់ សតិអារម្មណ៍ របស់មហាជនទូទៅ ទាំងអ្នកប្រើប្រាស់ផ្លូវ និងប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវជាតិលេខ១ ដែលចាំបាច់ត្រូវអនុវត្តជាគំរូ ដោយនៅដំណាក់កាលបន្ទាប់ គឺនឹងត្រូវអនុវត្ត ចំពោះអ្នកបើកបរទូទៅផងដែរ។ លោកបណ្ឌិត ថា «ចាប់ពីពេលនេះតទៅ គឺឱ្យតែអ្នកប្រើប្រាស់ផ្លូវ គ្រប់មធ្យោបាយទាំងអស់ គឺត្រូវតែគោរពឱ្យបាន ទី១គឺសីលធម៌ក្នុងការបើកបរ និងទី២គឺច្បាប់ ចរាចរណ៍ផ្លូវគោក»។

លោកបណ្ឌិត បន្ថែមក្នុងន័យដើមថា «យើងមិនដកដៃទេ គឺយើងមានតែបង្កើន នូវយន្តការកាន់តែច្រើន ដើម្បីគ្រប់គ្រង សកម្មភាពល្មើសច្បាប់នៅលើដងផ្លូវជាតិនេះ ហើយមិនមែនមាន តែតាមដងផ្លូវជាតិហ្នឹងមួយទេ គឺនឹងបន្តពង្រីកការ អនុវត្តឱ្យបានគ្រប់ទីកន្លែង គ្រាន់តែផ្លូវជាតិលេខ១ ជាគោលដៅចម្បង ឬអាទិភាព។ ជារួមសម្រាប់ជនបរទេសការ បើកបរនៅលើទឹកដី របស់រដ្ឋមួយ ដែលមានអធិបតេយ្យមួយ ដាច់ខាត គឺត្រូវតែគោរពទៅ តាមច្បាប់ នូវរាល់អធិបតេយ្យនោះ ពោលគឺគោរពច្បាប់ចរាចរណ៍ របស់ព្រះរាជណាចក្រកម្ពុជា ជាដាច់ខាត»៕