គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រាសម្រេចបានជាង ២០ ភាគរយ

លោករដ្ឋលេខាធិការ ក៏បានចុចប៊ូតុងនិមិត្តរូបដើម្បីដំណើរការគ្រឿងចក្រខួង សសរគ្រឹះស្ពានផ្នែកខាងលិចផងដែរ... The post គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រាសម្រេចបានជាង ២០ ភាគរយ appeared first on Kampuchea Thmey Daily.

គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រាសម្រេចបានជាង ២០ ភាគរយ

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានការសាងសង់ប្រមាណ ២០% គិតត្រឹមពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ ២០២៥។

អង្គភាពគ្រប់គ្រងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ដឹកនាំដោយលោក សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ បានបន្តចុះពិនិត្យ តាមដានការអនុវត្តគម្រោង ដែលគិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបានប្រមាណ២០%ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំមុន។

លោករដ្ឋលេខាធិការ ក៏បានចុចប៊ូតុងនិមិត្តរូបដើម្បីដំណើរការគ្រឿងចក្រខួង សសរគ្រឹះស្ពានផ្នែកខាងលិចផងដែរ។ បច្ចុប្បន្នការងារស្ពានផ្នែកខាងកើត សម្រេចបាន៖ ១ ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៤៦,៦៦% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម ចាក់បេតុងរួចចំនួន ៦៩ដើម ២០ជើងតាង សម្រេចបានចំនួន ៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។ ២ រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១.៥% រួមមានតួសរសរស្ពាន១២ សម្រេចបានចំនួន៦សរសរ សរសរស្ពាន ៥២ សម្រេចបាន១៦ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

រយៈពេលសាងសង់ស្ពាននេះ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន ១១ខែហើយ ស្មើនឹង ២៦,១៩% នៃផែនការ​សាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ។ ក្រុមការងារវាយតម្លៃខ្ពង់ចំពោះ ក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការ បានគោរពតាមបទដ្ឋានបច្ចេកទេស និង​​​កិច្ចសន្យាបច្ចេកទេសប្រកបដោយគុណភាព និងសោភណ័្ឌភាព។

អង្គភាពគ្រប់គ្រងគម្រោងបានជំរុញឱ្យក្រុមហ៊ុនបន្តពង្រឹងសុវត្ថិភាពការងារ បន្តទៀតដោយហេតុថាការងារកាន់តែមមា​ញឹក និងលយចូលជ្រៅទៅក្នុងទន្លេ និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាព លើទឹកដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក៕

The post គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រាសម្រេចបានជាង ២០ ភាគរយ appeared first on Kampuchea Thmey Daily.