ករណីឆ្លងជំងឺ គ្រុនឈាម នៅក្នុងប្រទេស ហ្វីលីពីន កើនឡើងខ្លាំង រហូតដល់៨១ភាគរយ
ម៉ានីល ៖ នាយកដ្ឋាន សុខាភិបាលហ្វីលីពីន ហៅកាត់ (DOH) បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួនបានបង្កើនករណីជំងឺគ្រុនឈាម ចំនួន៣៤០.៨៦០ នាក់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ក្នុងឆ្នាំនេះ ពោលគឺខ្ពស់ជាងរយៈពេលដូចគ្នា កាលពីឆ្នាំមុនចំនួន៨១ភាគរយ ។ នាយកដ្ឋានដដែលនេះបានឲ្យដឹងថា ខ្លួនបានបង្កើនចំនួនអ្នកស្លាប់ ដែលមានចំនួន ៨៨១នាក់ ដោយសារជំងឺគ្រុនឈាម ក្នុងរយៈពេលដែលបានលើកឡើង។ ទីភ្នាក់ងារនេះបានបញ្ជាក់ថា អត្រាអ្នកស្លាប់មាន០,២៦ភាគរយគិតមកដល់ពេលនេះ ក្នុងឆ្នាំ២០២៤នេះ ទាបជាង០,៣៤ភាគរយ ដែលបានកត់ត្រាកាលពីឆ្នាំមុន ។ លោក Teodoro Herboza រដ្ឋមន្ត្រីសុខាភិបាលហ្វីលីពីន បានជំរុញ ដល់ប្រជាជនហ្វីលីពីន ឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសអ្នកដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ដែលបង្កឡើងដោយព្យុះទីហ្វុងចំនួន៦ ដែលបានវាយប្រហារមកលើប្រទេសនេះ នៅក្នុងខែតុលា និងខែវិច្ឆិកា ។ គាត់បានលើកឡើងថា បន្ទាប់ពីព្យុះទីហ្វុងកើតឡើង ជាបន្តបន្ទាប់ មូសអាចបង្កាត់ពូជនៅក្នុងទឹកដែលនៅដក់ ។ គេបានដឹងថា ជំងឺគ្រុនឈាម គឺជាជំងឺឆ្លងរាតត្បាតនៅក្នុងប្រទេសហ្វីលីពីន ។ ជំងឺនេះឆ្លងតាមទឹក រួមទាំងគ្រុនឈាម ជាធម្មតាឡើងដល់កម្រិតខ្ពស់នៅក្នុងរដូវវស្សា […]
ម៉ានីល ៖ នាយកដ្ឋាន សុខាភិបាលហ្វីលីពីន ហៅកាត់ (DOH) បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួនបានបង្កើនករណីជំងឺគ្រុនឈាម ចំនួន៣៤០.៨៦០ នាក់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ក្នុងឆ្នាំនេះ ពោលគឺខ្ពស់ជាងរយៈពេលដូចគ្នា កាលពីឆ្នាំមុនចំនួន៨១ភាគរយ ។
នាយកដ្ឋានដដែលនេះបានឲ្យដឹងថា ខ្លួនបានបង្កើនចំនួនអ្នកស្លាប់ ដែលមានចំនួន ៨៨១នាក់ ដោយសារជំងឺគ្រុនឈាម ក្នុងរយៈពេលដែលបានលើកឡើង។ ទីភ្នាក់ងារនេះបានបញ្ជាក់ថា អត្រាអ្នកស្លាប់មាន០,២៦ភាគរយគិតមកដល់ពេលនេះ ក្នុងឆ្នាំ២០២៤នេះ ទាបជាង០,៣៤ភាគរយ ដែលបានកត់ត្រាកាលពីឆ្នាំមុន ។
លោក Teodoro Herboza រដ្ឋមន្ត្រីសុខាភិបាលហ្វីលីពីន បានជំរុញ ដល់ប្រជាជនហ្វីលីពីន ឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសអ្នកដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ដែលបង្កឡើងដោយព្យុះទីហ្វុងចំនួន៦ ដែលបានវាយប្រហារមកលើប្រទេសនេះ នៅក្នុងខែតុលា និងខែវិច្ឆិកា ។
គាត់បានលើកឡើងថា បន្ទាប់ពីព្យុះទីហ្វុងកើតឡើង ជាបន្តបន្ទាប់ មូសអាចបង្កាត់ពូជនៅក្នុងទឹកដែលនៅដក់ ។
គេបានដឹងថា ជំងឺគ្រុនឈាម គឺជាជំងឺឆ្លងរាតត្បាតនៅក្នុងប្រទេសហ្វីលីពីន ។ ជំងឺនេះឆ្លងតាមទឹក រួមទាំងគ្រុនឈាម ជាធម្មតាឡើងដល់កម្រិតខ្ពស់នៅក្នុងរដូវវស្សា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា