កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា២០២៥ នៅដើមខែមីនា
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា២០២៥ រៀបចំឡើងក្រោមមូលបទសំខាន់ ៣... The post កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា២០២៥ នៅដើមខែមីនា appeared first on Kampuchea Thmey Daily.

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ ២០២៥ (Cambodia-ASEAN Business Summit 2025) ដែលនឹងឈានចូលមកដល់នាខែមីនា ខាងមុខនេះ ត្រូវបានរៀបចំឡើងក្រោមមូលបទ សំខាន់ៗ ៣ គឺ ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម (“Accelerating ASEAN’s Connectivity” People, Infrastructure, and Trade)។

វេទិការធុរកិច្ចនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ជាមួយ សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម នៅកម្ពុជានិងអាស៊ាន បានសម្រេចរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ ២០២៥ ដែលរយៈពេល ២ ថ្ងៃ គឺ ចាប់ពីថ្ងៃទី៥ និងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បើយោងតាមសភាពាណិជ្ជកម្មកម្ពុជា៖«កិច្ចប្រជុំកំពូលនេះទៀតសោត ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំនុច ស្នូល និងលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមមាន៖ ការកសាងអនាគតអាស៊ាន៖ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់តំបន់, ការជំរុញវិបុលភាពតាមរយៈពាណិជ្ជកម្ម និងការវិនិយោគ និង មូលធនមនុស្ស៖ គន្លឹះឆ្ពោះទៅកាន់ការអភិវឌ្ឍពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ»។
ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលធុរកិច្ច ក៏មានរៀចំជាជំនួបពិភាក្សារវាងធុរជន និងតំណាង ស្ថាប័នរដ្ឋាភិបាល ជំនួបតាមវិស័យ និងជំនួបពាណិជ្ជកម្មរវាងក្រុមហ៊ុននិងក្រុមហ៊ុនផងដែរ៕
The post កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា២០២៥ នៅដើមខែមីនា appeared first on Kampuchea Thmey Daily.