YG ប្រកាសរំលាយផ្នែកសម្ដែងចោល ហើយងាកមកផ្ដោតតែតន្ត្រីប៉ុណ្ណោះ
នៅថ្ងៃទី ១៧ ខែមករា ផលិតកម្ម YG Entertainment បានសរសេរថា យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ... The post YG ប្រកាសរំលាយផ្នែកសម្ដែងចោល ហើយងាកមកផ្ដោតតែតន្ត្រីប៉ុណ្ណោះ appeared first on Kampuchea Thmey Daily.
នៅថ្ងៃទី ១៧ ខែមករា YG Entertainment បានប្រកាសថា នឹងបិទសាខាគ្រប់គ្រងការសម្ដែងរបស់ខ្លួនជាផ្លូវការ ដើម្បីផ្តោតលើតន្ត្រីតែប៉ុណ្ណោះ។ ក្នុងនោះផលិតកម្ម សូក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះតារាប្រុសស្រីដែលបានធ្វើការជាមួយពួកគេអស់រយៈពេលជាច្រើនឆ្នាំ ក៏ដូចជាអ្នកគាំទ្រសម្រាប់ការស្រលាញ់ និងគាំទ្ររហូតដល់ទីបញ្ចប់។
ស្លាកដដែលបានបញ្ចាក់ទៀត ផលិតកម្មនឹងធ្វើការលាគ្នាជាមួយនឹងបញ្ជីរាយនាមតារាសម្ដែង និងតារាសម្ដែងរបស់ខ្លួន ដែលរួមមាន Kim Hee Ae, Cha Seung Won, Jang Hyun Sung, Yoo In Na, Jung Hye Young, Yoo Seung Ho, Lee Sung Kyung, Jang Ki Yong, Lee Soo Hyuk, Kyung Soo Jin, Han Seungyeon, Son Na-Eun, Gal So Won, Park So Yi និងច្រើនទៀត។
ទន្ទឹមនឹងនេះ ការត្រៀមរៀបចំសម្រាប់ YG Entertainment ដើម្បីផ្លាស់ប្តូរត្រលប់ទៅជាទីភ្នាក់ងារផ្តោតលើតន្ត្រីបានចាប់ផ្តើមកាលពីដើមឆ្នាំមុន ដោយរៀបចំមជ្ឈមណ្ឌលបណ្តុះបណ្តាលតន្រ្តីករ YGX និងពង្រីកក្រុមផលិតក្នុងស្រុករបស់ខ្លួនដល់៥០ ។
លើសពីនេះ គេជឿថា YG បាននឹងកំពុងរៀបចំគម្រោងធំមួយ ក្នុងការវិលត្រលប់មកវិញ និងដំណើរទេសចរណ៍ពិភពលោកនៅឆ្នាំ ២០២៥ របស់ BLACKPINK។ សិល្បករដូចជា BABYMONSTER និង 2NE1 ក៏ត្រូវបានគេរំពឹងថានឹងពង្រីកសកម្មភាពរបស់ពួកគេនៅឆ្នាំ ២០២៥ ផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជិត២០ឆ្នាំហើយ តើសមាជិក BIGBANG ម្នាក់ៗឥឡូវមានសភាពយ៉ាងណា?
The post YG ប្រកាសរំលាយផ្នែកសម្ដែងចោល ហើយងាកមកផ្ដោតតែតន្ត្រីប៉ុណ្ណោះ appeared first on Kampuchea Thmey Daily.