នាគ
អត្ថន័យ (9)
-
1
គុណនាម
ប្រសើរ, ចម្បង, បរិសុទ្ធ។
-
2
នាម
ព្រះសព្វញ្ញុពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្តទាំងអស់ហៅថានាគព្រោះលោកលះលែងធ្វើបាបដោយដាច់ខាតហើយ។
-
3
នាម
អនាគាមិបុគ្គលក៏ហៅថានាគព្រោះលោកលែងអន្ទោលវិលត្រឡប់មកកើតក្នុងលោកនេះទៀតហើយ។
-
4
នាម
អរិយបុគ្គលដែលបានសម្រេចស្រោតានិងសកិទាគាក៏ហៅថានាគព្រោះលោកខ្ពើមខ្លាចរអាចំពោះអំពើអាក្រក់ពិតប្រាកដហើយ។
-
5
នាម
កុលបុត្រដែលមានសេចក្ដីធុញទ្រាន់ចំពោះការនៅគ្រប់គ្រងផ្ទះមានចិត្តជ្រះថ្លាចូលទៅសូមផ្នួសបួសសម្នាក់ក្នុងព្រះពុទ្ធសាសនាក៏ហៅថានាគព្រោះអ្នកនោះផ្គងគំនិតបម្រុងនឹងប្រព្រឹត្តព្រហ្មចរិយធម៌សម្រាប់បព្វជិត។
-
6
នាម
ដំរីដែលមានរូបរាងស័ក្ដិសមប្រសើរក៏ហៅថានាគ។
-
7
នាម
ពស់ដែលមានអានុភាពចម្បងក៏ហៅថានាគ។
-
8
នាម
ដើមខ្ទឹង, សំណក៏ហៅថានាគ។
-
9
នាម
ឈ្មោះត្រីទឹកសាបមួយប្រភេទខ្លួនរាងសំប៉ែតវែងមានស្រកាក្រាស់ៗនិងព្រុយចង្កាពីរជាប្រភេទត្រីសម្រាប់ចិញ្ចឹមដាក់តាំងលម្អនៅក្នុងកែវ
ឧទាហរណ៍ បើតាមជំនឿរបស់ជនជាតិចិនត្រីនាគជាសត្វនាំមកនូវលាភសំណាង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)