នាគព័ន្ធ
អត្ថន័យ (2)
-
1
នាម
ឈ្មោះសិលាប្រាសាទបុរាណមួយក្នុងពួកប្រាសាទថ្មនៅមហានគរ ( នគរធំ = អង្គរធំ ) ក្នុងខែត្រសៀមរាបមានលទ្ធិពុទ្ធសាសនិកអាចរិយវាទ ( លទ្ធិមហាយាន ) ជាព័ស្ដុតាងដោយមានរូបអវលោកិតេស្វរៈនិម្មិតខ្លួនជាសេះវលាហកស្រង់មនុស្សដែលលង់ទឹកក្នុងមហាសាគរ ( ភពវដ្ដសំសារ ) ឱ្យរួចរស់មានជីវិត
ឧទាហរណ៍ ប្រាសាទនាគព័ន្ធ។
-
2
នាម
ឈ្មោះបទភ្លេងបុរាណរបស់ខ្មែរមួយមេ
ឧទាហរណ៍ ភ្លេងនាគព័ន្ធ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)