ត្រីមុខ
នាម
អត្ថន័យ
-
1
នាម
ប្រធាន, ប្រមុខ, អ្នកនាំមុខ, មនុស្សបានការ, អ្នកដែលគេយកជាមុខមាត់ : ពាក្យនេះទំនងជាជាប់ទាក់ទងមកពីកូនចត្រង្គមួយប្រភេទហៅថាត្រីដែលគេត្រូវតម្រៀបនៅជួរមុខទេដឹង? ព្រោះត្រីទាំងនោះគេទុកជាសេនាទាហានអង់អាចសម្រាប់ការពារខុន ( ស្ដេច ) ហើយអ្នកលេងល្បែងនេះគេតែងចាប់កាន់រុញដើរជាដំបូងមុនកូនចត្រង្គឯទៀតៗ
ឧទាហរណ៍ មនុស្សហ្នឹងយកជាត្រីមុខពុំបានទេ, អ្នកនោះគេតែងហៅរកយកជាត្រីមុខ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)