រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ត្រីសព្ទ

នាម

អត្ថន័យ

  1. 1

    នាម

    ខ្មែរ​យើង​ប្រើ​ជា​ឈ្មោះ​គ្រឿង​វណ្ណ​យុត្តិ ( ៊ ) នេះ​សម្រាប់​ប្រើ​ដាក់​លើ​អក្សរ​៤​តួ​គឺ​ប, ស, ហ, អ, ឱ្យ​មាន​សំឡេង​ធំ​ជា​ប៊, ស៊, ហ៊, អ៊​ដូច​ពាក្យ​ថា​ត្បូង​ប៊ុត, ស៊ង​ស្លា, ឮស៊ាន, ស៊ុន​សម្ដី; មិន​ហ៊ាន​ទៅ, ចូល​ហ៊ុន, ស្រែក​ហ៊ោ, ដំណើរ​អ៊ីក​អ៊ាក, ក្រួច​អ៊ឺត, អ៊ុះ​អ៊ះ​ជាដើម; ប៉ុន្តែ​តួ " ស " កាល​ណា​បើ​មាន​ស្រៈ​ឥ​ឬ​ឦ​នៅ​ពី​ខាង​លើ​នឹង​ផ្លាស់​រូប​ត្រី​សព្ទ ( ៊ ) នេះ​ចេញ​ដូច​យ៉ាង​ស៊ី​បាយ​ដូច្នេះ​ជាដើម​វិញ​ក៏​បាន​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម