អាប់
កិរិយាសព្ទគុណនាម
អត្ថន័យ (2)
-
1
គុណនាម
ដែលអន់ឬតិចពន្លឺ, អន់សម្បុរ; ថយលម្អ, មិនរុងរឿង; ថោក, ថោកថយ; សាបរលាប, ទន់ទាប; ខ្សោយ, ទន់ខ្សោយ; តិច, តិចផ្លូវដឹង, យឺតក្រយល់; ដែលឥតគេរាប់។
-
2
កិរិយាសព្ទ
ផាត់ប្រាក់កាក់ឬលុយឱ្យទៅអ្នកទិញ
ឧទាហរណ៍ ខ្ញុំទិញនំអ្នក២៥សេនខ្ញុំឱ្យប្រាក់១រៀលទៅអ្នកត្រូវអ្នកអាប់៧៥សេនមកឱ្យខ្ញុំ (ពាក្យសាមញ្ញទំនើបថ្មី)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)