សេះ
អត្ថន័យ (3)
-
1
នាម
បសុសត្វចតុប្បាទមាឌខ្ពស់ស្រឡះមានក្រចកជើងទាំង៤កន្តុបៗឥតឆែកមានសក់កំប៉ោយ, សក់លើក, សក់ស្វាយមានដងកន្ទុយខ្លីស្រោបដោយសក់កន្ទុយវែងៗជាសំណុំ ..., សម្រាប់ប្រើជិះឬទឹមរថ ( អ្នកប្រទេសខ្លះគេប្រើការភ្ជួររាស់ផងក៏បាន )
ឧទាហរណ៍ សេះជាសត្វខ្លាំងហួសមាឌទាំងប៉ិនធន់ទ្រាំក្ដៅត្រជាក់ផង។
-
2
នាម
ឈ្មោះក្ដាមសមុទ្រមួយប្រភេទសម្បុរសមានលាយសម្បុរត្នោតអុចៗរទុះៗ
ឧទាហរណ៍ ក្ដាមសេះ។
-
3
នាម
ឯកតាថាមពលសម្រាប់វាស់កម្លាំងគ្រឿងម៉ាស៊ីនឬគ្រឿងអេឡិចត្រូនិក
ឧទាហរណ៍ រថយន្តមានកម្លាំង២៧០សេះ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)