លះ
អត្ថន័យ (5)
-
1
កិរិយាសព្ទ
កាត់ចុងមែកឬគល់មែកដើម្បីឱ្យស្រឡះឬឱ្យសំណុំដើមវែងចម្រើនឡើងទៀត
ឧទាហរណ៍ លះមែកឈើ។
-
2
កិរិយាសព្ទ
ពុះលួសរំហូត
ឧទាហរណ៍ ពុះឫស្សីលះពីចុងទៅគល់។
-
3
កិរិយាសព្ទ
មុតដូចគេអារ
ឧទាហរណ៍ ស្មៅត្រសិតលះជើង។
-
4
កិរិយាសព្ទ
ចោលស្រឡះលែងត្រូវការ, លែងធ្វើតទៅទៀត, លែងនឹកនា, មិនឱ្យមានតទៅទៀត
ឧទាហរណ៍ លះទុច្ចរិត, លះសេចក្ដីទុក្ខ, លះកិលេស។
-
5
គុ.កិ., គុ.
ច្បាស់, ស្រឡះ, មិនប្រឡិមប្រឡុំមិនរអាក់រអួល; ដែលអស់អាថ៌សេចក្ដី
ឧទាហរណ៍ សម្ដីលះ; និយាយលះ, មើលសំបុត្រលះ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)