លយៈ
អត្ថន័យ (2)
-
1
នាម
ឈ្មោះមាត្រារាប់វេលាចំនួន១០ខណៈគឺ១០០ការផ្ទាត់ម្រាមដៃបន្តគ្នាមិនដាច់; តាមលទ្ធិបុរាណប្រាប់បែបឱ្យរាប់ថា
ឧទាហរណ៍ ការផ្ទាត់ម្រាមដៃបន្តគ្នាមិនដាច់១០ដងជា១ខណៈ, ដប់ខណៈជា១លយៈ, ដប់លយៈជា១ខណលយៈ, ដប់ខណលយៈជា១មុហុត្ត, ដប់មុហុត្តជា១ខណមុហុត្ត។
-
2
នាម
សំឡេងច្រៀងលាយជាមួយនឹងសូរតន្ត្រីឬចង្វាក់ភ្លេងនិងចម្រៀងលាយគ្នា
ឧទាហរណ៍ លយៈភ្លេង; តន្ត្រីនិងចម្រៀងត្រូវលយៈគ្នា។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)