បង់
អត្ថន័យ (5)
-
1
កិរិយាសព្ទ
ចេញប្រាក់, ដាក់ប្រាក់តាមកំណត់
ឧទាហរណ៍ បង់ពន្ធ, បង់ថ្លៃខ្លួន, យកប្រាក់ទៅបង់ពន្ធដី។
-
2
កិរិយាសព្ទ
ដាក់, ទម្លាក់ចុះ, ដាក់ផ្សំ
ឧទាហរណ៍ បង់អំបិល, បង់គ្រឿងសម្ល។
-
3
កិរិយាសព្ទ
( ព . ប្រ .) ខាត, ខូច, ត្រូវគេប៉ះពាល់បាន
ឧទាហរណ៍ បង់ខ្លួនបង់ប្រាណ។
-
4
នាម
កៅអីវែងសម្រាប់អង្គុយក្នុងសួនច្បារច្រើនធ្វើពីស៊ីម៉ង់
ឧទាហរណ៍ បង់នៅសួនច្បារមាត់ទន្លេ។
-
5
នាម
ធនាគារ
ឧទាហរណ៍ បង់ក្រហមគឺអគារអតីតធនាគារជាតិពីមុន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)