ចាប់ហួយ
គុណនាមនាម
អត្ថន័យ
-
1
គុ., ន.
ការលក់ទំនិញរាយរងនេះខ្លះនោះខ្លះប៉ប៉ះប៉ប៉ុន
ឧទាហរណ៍ លក់ទំនិញចាប់ហួយ។ (ព.កា.) ថាលក់ដូរចាប់ហួយរបរជំនួយនៃការទ័លក្រចំណេញតិចតួចស្តើងស្តួចតែល្អរាប់ជាអម្រសន្សំធនធាន។ដំបូងស្តួចស្តើងប៉ើករ៉ើកប៉ើងរ៉ើងយូរទៅតែងបានទ្រព្យធនក្រាស់ក្រែលឡើងជាអ្នកមានការអត់ការឃ្លានក៏ឃ្លាតចេញឆ្ងាយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)