រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ចាមរី

នាម

អត្ថន័យ

  1. 1

    នាម

    សត្វ​ចតុ​ប្បាទ​មួយ​ប្រភេទ​មាន​រោម​វែង​ៗ​សម្បុរ​ស​ស្រោប​ខ្លួន​មាន​សំណុំ​កន្ទុយ​សត្រ​សោល​ភ្លឺ​ថ្លា, មាន​រូប​សណ្ឋាន​ស្រដៀង​នឹង​ក្របី, ប៉ុន្តែ​មាឌ​តូច​ជាង​ក្របី, មាន​កំណើត​រស់​នៅ​ក្នុង​ប្រទេស​ត្រជាក់​ដូច​ប្រទេស​ទី​បេត៍​ជាដើម, គេ​ច្រើន​យក​សំណុំ​សក់​កន្ទុយ​សត្វ​នេះ​ធ្វើ​ជា​ស៊ែ​ហៅ​ថា​វាល​វីជនី, តាម​រជ្ជប្រពៃណី​តាំង​ពី​បុរាណ​កាល​រៀង​មក​វាល​វីជនី​នេះ​រាប់​បញ្ចូល​ក្នុង​រាជ​កកុធ​ភណ្ឌ​ទាំង​៥​ឈ្មោះ, ចាមរី​ជា​សត្វ​ប្រយ័ត្ន​ជានិច្ច​មិន​ឱ្យ​សក់​កន្ទុយ​វា​ប្រឡាក់​ប្រឡូស​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម