ឱភាស
កិរិយាសព្ទនាម
អត្ថន័យ (3)
-
1
នាម
ពន្លឺ
ឧទាហរណ៍ ឱភាសព្រះអាទិត្យគឺពន្លឺព្រះអាទិត្យ (ហៅសុរិយោភាសក៏បាន); ឱភាសព្រះចន្ទ្រពន្លឺព្រះចន្ទ្រ (ហៅចន្ទោភាសក៏បាន)។
-
2
កិរិយាសព្ទ
បង្គាប់បញ្ជា, ត្រួតត្រា
ឧទាហរណ៍ ឱភាសលើ … គឺត្រួតត្រាលើ ...។
-
3
នាម
សរីរប្រទេសដំរីត្រង់ប្រជុំដើមស្មាឬគល់ស្មាទាំងពីរ
ឧទាហរណ៍ ឱភាសដំរី។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)