អុតធំ
នាម
អត្ថន័យ
-
1
នាម
អុតដែលកើតព្រោះពេទ្យជោះឬកើតឯងហៅថាអុតព្រៃជាជំងឺឆ្លងមានអានុភាពក្លាខ្លាំងអាចញ៉ាំងមនុស្សអ្នកកើតឱ្យវិនាសជីវិតក៏មាន, ឱ្យពិការអវយវៈមានខ្វាក់ភ្នែកជាដើមក៏មាន, ឱ្យមានស្នាមរទុះត្រង់មុខឬសព្វសព៌ាង្គកាយក៏មាន ( ហៅដោយបញ្ចៀសថាផ្កាឈើ, កើតផ្កាឈើ )
ឧទាហរណ៍ អុតព្រៃនេះមានឈ្មោះផ្សេងគ្នាតាមលក្ខណសណ្ឋានដែលកើតគឺអុតបាយ, ផ្លែភ្លាំង, ក្រោះរមាសជាដើម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)