អាសភិវាចា
អត្ថន័យ
-
1
នាម
វាចាជារបស់ឧសភបុរស, សម្ដីរបស់មហាវីរបុរសដែលខ្ពង់ខ្ពស់បំផុតឥតមានបុគ្គលណាមួយប្រៀបផ្ទឹមបាន
ឧទាហរណ៍ ព្រះមហាសត្តនាមសិទ្ធត្ថកាលទ្រង់ទើបប្រសូតចាកព្រះឧទរនៃព្រះមាតាភ្លាមបែរព្រះភក្ដ្រឆ្ពោះទៅឧត្តរទិសឈាន៧ជំហានព្រះអង្គទ្រង់បន្លឺនូវអាសភិវាចាថា "អាត្មាអញជាកំពូលនៃលោក! អាត្មាអញជាបុគ្គលប្រសើរជាងគេក្នុងលោក! អាត្មាអញជាចម្បងជាងគេទាំងអស់ក្នុងលោក! ជាតិនេះជាកំណើតចុងក្រោយបំផុតរបស់អាត្មាអញ! អំណើះតទៅមុខអាត្មាអញលែងកើតទៀតហើយ!"។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)