អាមសូល
នាម
អត្ថន័យ
-
1
នាម
ជំងឺចុកសៀតពោះ, ជំងឺចុកពោះ ( បណ្ដាលអំពីការបរិភោគអាហារឆៅជាដើម )
ឧទាហរណ៍ (ព.កា.) ដាស់តឿនឱ្យស្គាល់អាម័យនិងអនាម័យអាមសូលជារោគចុកសៀតពោះកើតព្រោះអាហារស្រស់ឆៅៗគួរស្ទាបស្ទង់មើលកុំសៅដៅជួនមេរោគនៅនោះក៏មាន។ចាស់ថាថ្នមខ្លួនស្ងួនចំណីថ្នមស្រីកុំប្រើការឈ្លានពានអាម័យត្រូវចៀសកុំឱ្យមានទោះឃ្លានត្រូវមើលសិនសឹមស៊ី។ត្រូវតែឱ្យមានអនាម័យរាល់យប់រាល់ថ្ងៃត្រូវសម្ភីរក្សាខ្លួនប្រាណជន្មជីវីដ្បិតស្លាប់ព្រោះស៊ីក៏សឹងមាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)