អាទិត្យ
អត្ថន័យ (5)
-
1
នាម
ពន្លឺដ៏ក្រៃលែងគឺដួងពន្លឺដែលបំភ្លឺលោកក្នុងវេលាថ្ងៃ
ឧទាហរណ៍ ព្រះអាទិត្យរះ (ថ្ងៃរះ); ព្រះអាទិត្យអស្ដង្គត (ថ្ងៃលិច)។
-
2
នាម
តាមលទ្ធិបុរាណឬលទ្ធិព្រាហ្មណ៍, អាទិត្យឬអាទិច្ចថា " បុត្រនៃនាងអទិតិ ", ជានាមនៃទេវតាពួកមួយជាបុត្រនាងអទិតិ, បណ្ដាបុត្រទាំងនោះមានបុត្រមួយឈ្មោះអាទិត្យឬសូរ្យាទិត្យជាទេវបុត្រអ្នកបំភ្លឺលោកហៅព្រះអាទិត្យ។ ( គម្ពីរពុទ្ធសាសនាក៏ប្រើពាក្យនេះអនុលោមតាមលទ្ធិបុរាណនោះដែរ )។
-
3
នាម
ឈ្មោះនក្សត្រនព្វគ្រោះទី១ក្នុងពួកផ្កាយនព្វគ្រោះ៩
ឧទាហរណ៍ ផ្កាយអាទិត្យ។
-
4
នាម
ឈ្មោះថ្ងៃទី១នៃសប្ដាហ៍
ឧទាហរណ៍ ថ្ងៃអាទិត្យ។
-
5
នាម
ខ្មែរប្រើជាឈ្មោះនៃសប្ដាហៈគឺកាលមួយជុំឬមួយខួបនៃថ្ងៃទាំង៧
ឧទាហរណ៍ មួយអាទិត្យ, ពីរអាទិត្យ (គួរហៅសត្តាហៈឬសប្ដាហៈឬក៏សប្ដាហ៍ដូច្នេះវិញ (មួយសត្តាហៈ; ចាំដល់សប្ដាហ៍ក្រោយសឹមទៅ!) ព្រោះខ្មែររាប់ថ្ងៃអាទិត្យជាថ្ងៃទី១ទៅគ្រប់៧ត្រឹមថ្ងៃសៅរ៍; ខ្មែរសម័យបុរាណហៅមួយព្រះចន្ទ្រព្រោះរាប់ថ្ងៃចន្ទ្រជាថ្ងៃទី១, លុះចំណេរកាលតៗមកមួយព្រះចន្ទ្រប្រើជាសព្ទអារក្សទៅវិញ)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)