អាត់
អត្ថន័យ (4)
-
1
គុណនាម
តូច; ក្រិស។
-
2
នាម
មេក្រមីដែលកើតនៅក្រោមស្បែកមនុស្ស, មានទឹករងៃថ្លាៗ ( បន្តិចបន្តួច ) នាំបណ្ដាលឱ្យរមាស់, ច្រើនកើតត្រង់ចង្វែកដៃ, បាតដៃនិងម្រាមដៃជាងកន្លែងឯទៀត
ឧទាហរណ៍ កើតអាត់, អាត់ស៊ីដៃ។
-
3
កិរិយាសព្ទ
ថតសំឡេងចូលទៅកាស្សែតដោយប្រើម៉ាញ៉េ
ឧទាហរណ៍ អាត់សំឡេងពីវិទ្យុ។
-
4
នាម
សន្លឹកបៀម៉្យាងនៅក្នុងល្បែងបៀកំណត់ថាមួយគ្រាប់
ឧទាហរណ៍ អាត់កឺ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)