អសោក
អត្ថន័យ (3)
-
1
គុណនាម
ដែលឥតសោក, ឥតស្តាយស្រណោះ។
-
2
នាម
ឈ្មោះឈើមួយប្រភេទស្លឹកខ្ចីសម្បុរសភាវផ្កាសម្បុរក្រហមប្រឿងក្លិនស្រដៀងនឹងផ្កាអម្ពិល, ត្រួយខ្ចីប្រើជាអន្លក់បាន, ផ្កាប្រើជាបន្លែស្លម្ជូរឬជ្រក់បាន, ជាឈើមានលម្អនិងប្រយោជន៍ដោយឡែកគួរដាំក្នុងវត្តអារាមឬក្នុងភូមិ
ឧទាហរណ៍ សម្លផ្កាអសោក។
-
3
នាម
ព្រះនាមមហាក្សត្រិយ៍មួយព្រះអង្គក្នុងប្រទេសឥណ្ឌាក្នុងសតវត្សរ៍ទី៣នៃពុទ្ធសករាជជាក្សត្រិយ៍មានតេជានុភាពច្រើនជាពុទ្ធសាសនូបត្ថម្ភកៈបានទំនុកបម្រុងព្រះពុទ្ធសាសនាដោយពេញព្រះសមត្ថភាព
ឧទាហរណ៍ ព្រះបាទអសោកឬអសោករាជ, អសោកមហារាជ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)