អសុរកាយ
នាម
អត្ថន័យ
-
1
នាម
អទិស្សមានកាយច្រើនពួកជាអបាយសត្វកើតអាស្រ័យនៅក្នុងមនុស្សលោកជាពួកនិសាចរច្រើនត្រាច់ក្នុងវេលាយប់រកស៊ីអសុចិវត្ថុមានគំរង់ជាដើម, ចួនកាលពួកខ្លះលងបន្លាចមនុស្សក៏មាន, ខ្លះនៅអែបអាងអាស្រ័យទីកន្លែងដែលមនុស្សអ្នករាប់អានជឿខ្មោចបិសាចធ្វើឱ្យនៅក៏មាន ( ខ្មោចអារក្សក៏រាប់ចូលក្នុងពួកអសុរកាយនេះដែរ )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)