អពយព
អត្ថន័យ (2)
-
1
នាម
អវយវៈ, អង្គ, រូបអង្គ, រូបរាង, សព៌ាង្គ, រាងកាយ, ខ្លួនប្រាណ; ចំណែក; ប៉ែកឬចំណែកតូចធំនៃរូបកាយ ( ច្រើនប្រើក្នុងកាព្យ )
ឧទាហរណ៍ ឈឺសព្វអពយពគ្រប់វេលាឥតមានអ្នកណាជួយកំដរបានឃើញឯងមកម៉ែត្រេកអរទៅដួសបបរមកឱ្យម្ដាយ!។
-
2
កិរិយាសព្ទ
នាំគ្រួសារឬលើកគ្នាទាំងពួកទាំងក្រុមចេញចោលទីកន្លែងដែលធ្លាប់នៅទៅនៅក្នុងទីដទៃ
ឧទាហរណ៍ ស្រុកកើតទុរ្ភិក្សនាំគ្នាអព្យពទៅនៅក្នុងព្រៃអាស្រ័យមើមដំឡូងបណ្ដោះអាសន្នទៅសិន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)