អបរូប
គុណនាម
អត្ថន័យ
-
1
គុណនាម
ដែលមានរូបប្រែប្លែកខុសពីប្រក្រតីដើម; ដែលប្រែរូបប្រែទ្រង់; ដែលបង់រូបបង់ឆោម
ឧទាហរណ៍ ស្គមអបរូប (ព.កា.) បើស្ត្រីជាអបរូបា។ (ព.កា.) នែនាងកញ្ញាអបរូបាតើទាស់ពីអ្វី? កាលពីឆ្នាំមុននាងមានសិរីបណ្ដាកូនស្រីនាងធាត់ជាងគេ។ដែលទៅឱ្យពេទ្យពិនិត្យរកហេតុជំងឺឬទេ? បើពុំដែលទៅទៅៗមាសមេកុំបាច់រិះរេឱ្យយឺតយូរឡើយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)