អន្ធិកា
អត្ថន័យ
-
1
នាម
រាត្រី ( យប់ )។សម្រាប់ប្រើក្នុងកាព្យតាមដោយកវីត្រូវការប្រើ, ដូចជាកាព្យ ( ព . ប្រ .) ថា
ឧទាហរណ៍ ពេលអន្ធិកាពន្លឺចន្ទ្រានាខាងដើមខ្នើតភ្លឺខ្សោយស្ទើរមើល- អ្វីៗពុំកើតប្រៀបដូចអ្នកឆើតឆាប់ឈប់លែងរៀន។ត្រូវរៀនឱ្យដល់ថ្នាក់ខ្ពស់និម្មលកុំគេចវេះវៀនមិនដល់កម្រិតកុំខ្ជិលអៀនប្រៀនត្រូវខំប្រឹងរៀនប្រណាំងសែងចន្ទ្រ។ចន្ទ្រដប់ប្រាំកើតដូចអ្នករៀនឆើតមានចិត្តកួចកាន់រៀនទាល់ដល់ថ្នាក់- ខ្ពស់ដ៏សំខាន់កុំឱ្យចាញ់ចន្ទ្រដប់ប្រាំកើតឡើយ។អ្នករៀនរូបណាយល់ក្ដីឧបមានេះពុំកន្តើយអ្នករៀនរូបនោះឆ្លងឆ្ពោះដល់ត្រើយ- វិទ្យាស្រេចហើយរមែងក្សេមក្សាន្ត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)