អន្តេវាសិក
នាម
អត្ថន័យ
-
1
នាម
សិស្ស, កូនសិស្ស
ឧទាហរណ៍ អន្តេវាសិក (ដោយសង្ខេប) មាន៥ប្រភេទគឺ១បព្វជ្ជន្តេវាសិកសិស្សបំបួស (ឱ្យបានជាសាមណេរ); ២ឧបសម្បទន្តេវាសិកសិស្សសូត្រ (ឱ្យបានជាភិក្ខុ); ៣ឧទ្ទេសន្តេវាសិកសិស្សរៀនបាលី; ៤និស្សយន្តេវាសិកសិស្សនិស្ស័យ (សិស្សសូមនិស្ស័យនៅអាស្រ័យផង); ៥ធម្មន្តេវាសិកសិស្សរៀនធម៌អាថ៌ឬរៀនចំណេះវិជ្ជាសិល្បសាស្ត្រផ្សេងៗ (ហៅវិជ្ជន្តេវាសិក, សិប្បន្តេវាសិកជាដើមតាមរូបសព្ទចំណេះដែលរៀនក៏បាន)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)