អនុលោម
អត្ថន័យ
-
1
គុណនាម
តាមរោមគឺបណ្ដោយ; បណ្ដោយតាម, យល់ព្រមតាម, មិនទទឹងទាស់, មិនយល់ទាស់
ឧទាហរណ៍ អនុលោមរកគ្នា; គួរអនុលោមខ្លះទៅ! (ព.ផ្ទ. បដិលោម "ច្រាស; ទទឹងទាស់") សូត្រជាអនុលោមបដិលោម "សូត្របណ្ដោយចុះហើយសូត្រច្រាសឡើងមកវិញ"; ឧបជ្ឈាយ៍ឬបព្វជ្ជាចារ្យប្រាប់បព្វជ្ជាបេក្ខៈអំពីតចបញ្ចកកម្មដ្ឋានកម្មដ្ឋានមានស្បែកជាគម្រប់ប្រាំគឺគ្រប់ប្រាំត្រឹមពាក្យថាតចោ "ស្បែក" ជាអនុលោមថាកេសា "សក់ទំាងឡាយ", លោមា "រោមទាំងឡាយ", នខា "ក្រចកទាំងឡាយ", ទន្តា "ធ្មេញទាំងឡាយ" តចោ "ស្បែក"; រួចហើយប្រាប់ជាបដិលោមថាតចោ, ទន្តា, នខា, លោមា, កេសា; ហើយពន្យល់ដោយសព្វគ្រប់ដើម្បីឱ្យបព្វជ្ជាបេក្ខៈយល់ថាជាបដិកូល "គួរខ្ពើម ..." រួចហើយទើបឱ្យបព្វជ្ជាបេក្ខៈស្លៀកដណ្ដប់កាសាវព័ស្ត្រ (ព.វិ.)។ពាក្យថាអនុលោមបដិលោមនេះទោះសូត្រឬនិយាយក៏ដោយ, អ្នកសូត្រឬអ្នកនិយាយក៏អាចប្រើបានតាមត្រូវការ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)