អនស្ចារ្យ
អត្ថន័យ
-
1
គុណនាម
ដែលមិនមែនជាអស្ចារ្យ, ដែលមិនគួរទះដៃស្ងើច, ដែលមិនគួរស្ងើច
ឧទាហរណ៍ ហេតុការណ៍នេះជាអនស្ចារ្យពុំគួរស្ងើចប៉ុន្មានទេ។ (ព.ទេ.) ថាព្រះសព្វញ្ញូជាបរមគ្រូទ្រង់ត្រាស់ប្រាប់ភិក្ខុទាំងឡាយថាម្នាលភិក្ខុទាំងឡាយ, រីភ្លៀងបោក្ខរព័រ្សដែលបង្អុរចុះមកក្នុងគ្រានេះជាអនស្ចារ្យដ្បិតអញតថាគតបានត្រាស់ជាព្រះពុទ្ធប្រាកដក្នុងលោកហើយ, ន៏កាលដែលអញតថាគតកើតជាស្ដេចវេស្សន្តរពុំទាន់បានសម្រេចលោកុត្តរធម៌ភ្លៀងដ៏បវរបង្អុរចុះមកក្នុងកណ្ដាលប្រជុំញាតិឱ្យរវាតចាកក្ដីក្រោធចាស់ចេញចាកខន្ធសន្តាននោះទើបបានពេញជាអស្ចារ្យ។ល។ (ព.កា.) ធៀបព្រះពុទ្ធតម្រាស់ក្នុងវេស្សន្តរជាតកនោះថាហៃភិក្ខុទាំងឡាយភ្លៀងអុរធ្លាក់ខ្ចាយជាបោក្ខរព័រ្សគ្រាន់តែឱ្យញាតិអញមានអំណរគេថាបវរប៉ុន្តែអនស្ចារ្យ។ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)