អញ្ញត្រសព្ទ
អត្ថន័យ
-
1
នាម
សព្ទដោយឡែកគឺពាក្យខ្លះដែលសរសេរខុសពីបែបប្រើអក្សរខុសពីសំឡេងនិយាយ ( ដើម្បីរក្សាបែបដើមឱ្យគង់នៅ ), ដូចជានេះ, នោះ, ស្តេច, សម្ដេច, ស្រេច, សម្រេច, អញ, អ្នក ( មានសំឡេងជានិះ, នុះ, ស្ដាច់, សំដាច់, ស្រាច់, សម្រាច់, អាញ់, នាក់ ); ឬសូរអានឮផ្សេងពីសំឡេងអក្សរខ្មែរដូចជាខែមីនា ( មី - នា ) ថាមី - ណា, ព័ត៌មាន ( ព័រ - តៈ - ម៉ាន ) ថាព័រ - ដ - មាន, វត្តមាន ( វ័ត - តៈ - ម៉ាន ) ថាវ័ត - តៈ - មានជាដើមនេះក៏ជាអញ្ញត្រសព្ទដែរពីព្រោះអានឮសូរតាមទម្លាប់ផ្សេងពីសូរស័ព្ទរបស់អក្សរខ្មែរ
ឧទាហរណ៍ (ព.កា.) ប្រាប់មិនឱ្យហ៊ានកែឬលុបអញ្ញត្រសព្ទថាអញ្ញត្រសព្ទប្រើតាមទម្លាប់ចាស់ព្រឹទ្ធព្រេងនាយសរសេរយ៉ាងនេះគេស្ដីឱ្យក្លាយសូរសព្ទឃ្លាតឆ្ងាយពីការសរសេរ។ដូចអញថាអាញ់ពួកប្រាជ្ញមិនក្នាញ់មិនហ៊ានបំបែរមិនលុបលាងចោលមិនថ្កោលទោសដែរបែបនេះពាក្យខ្មែរសឹងមានក្រាស់ក្រែល។ទោះជនជាតិណានៅក្នុងលោកាក៏គេពុំដែលហ៊ានលុបលាងចោលព្រោះថ្កោលថាក្អែលថាជាដំណែលខុសគួរលុបឡើយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)