អង្កត់ខ្មៅ
នាម
អត្ថន័យ (2)
-
1
នាម
ឈ្មោះឈើមួយប្រភេទសំបកខ្មៅស្លឹកជុកជិតស្រដៀងនឹងខ្ចាស់តែស្រួចៗបន្តិចជាងស្លឹកខ្ចាស់, គេច្រើនគាស់យកមកដាំក្នុងផើងថែទាំទុកជាគ្រឿងតាំង។
-
2
នាម
ឈ្មោះបក្សីមួយប្រភេទ, ពួកកុកឬរនាល, ចំពុះនិងជើងខ្មៅស្លាបខ្មៅស្រដៀងនឹងអកប៉ុន្តែជើងវែងខ្ពស់ចង្គ្រោង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)