អ័ក្ស
អត្ថន័យ (2)
-
1
នាម
គ្រឿងប្រដាប់របស់ខ្មែរមួយប្រភេទធ្វើដោយឈើខ្លឹមមានកាំ, មានរបារខាងខ្នងមានសណ្ឋានមូលៗខាងពោះមានសណ្ឋានសំប៉ាតៗរាយរង្វើលៗចុងទាំងពីរខាងបញ្ចុះភ្ជាប់នឹងចុងកាំ, មានភ្លៅ ( អ័ក្ស ) វិលបាន, មានជើងទ្រមាំ, មានដៃសម្រាប់កាន់រវៃឱ្យវិល; ជាប្រដាប់សម្រាប់ផាត់សូត្ររបស់ស្ត្រីខ្មែរមានតាំងពីក្នុងបុរាណសម័យព្រេងនាយរហូតមក
ឧទាហរណ៍ ម្សិលមិញខ្ញុំផាត់សូត្របានមួយអ័ក្ស។
-
2
នាម
បន្ទាត់ត្រង់មួយពិតឬក្នុងមនោគតិរត់កាត់ត្រង់ចំណុចកណ្ដាលនៃវត្ថុមួយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)