រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

គោមូត្រ

នាម

អត្ថន័យ

  1. 1

    នាម

    ឈ្មោះ​គ្រឿង​វណ្ណ​យុត្តិ​មួយ​យ៉ាង​មាន​សណ្ឋាន​ស្រដៀង​នឹង​កង្កាញ់​ទឹក​នោម​គោ (៚) សម្រាប់​ប្រើ​សរសេរ​ដាក់​ត្រង់​កន្លែង​បញ្ចប់​សេចក្ដី​ដែល​ចប់​អស់​ហើយ​ត្រឹម​ប៉ុណ្ណោះ, ច្រើន​ប្រើ​ក្នុង​ទី​ចប់​ស្រេច​នៃ​កាព្យ​។​គ្រឿង​វណ្ណ​យុត្តិ​នេះ​អ្នក​លង្កា​ទ្វីប​ប្រើ​ដាក់​ត្រង់​ទី​ចប់​នៃ​គាថា​បាលី​មួយ​ៗ​សម្គាល់​ជា​ខ្យល់​សំឡេង​រន​រន្ថាន់​ដូច​កង្កាញ់​រលក​តាម​ទំនង​បទ​សរ​ភញ្ញ​ម្យ៉ាង​ដែល​ហៅ​ថា​តរង្គៈ; ប្រហែល​ជា​ពួក​បុព្វ​បុរស​របស់​យើង​ពី​ដើម​ប្រើ​បែប​នេះ​តាម​លង្កា​ទ្វីប​សម្រាប់​ដាក់​ចំពោះ​តែ​ត្រង់​កន្លែង​បញ្ចប់​ពាក្យ​កាព្យ​ឃ្លោង​ជា​គ្រឿង​សម្គាល់​សំឡេង​រន​ទេ​ដឹង? លុះ​យូរ​ៗ​តមក​ទោះបី​ពាក្យ​រាយ​ក៏​ប្រើ​វណ្ណ​យុត្តិ​នេះ​ដែរ​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម