រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

គោត្រភូសង្ឃ

នាម

អត្ថន័យ

  1. 1

    នាម

    សង្ឃត​វង្ស​ត្រកូល​គឺ​ពួក​អ្នក​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ដែល​ប្រព្រឹត្ត​ឃ្លៀងឃ្លាត​ចាក​ធម៌​វិន័យ​ស្ទើរ​តែ​នឹង​ទាំងអស់​គ្រាន់​តែ​មាន​ភេទ​ជា​អ្នក​បួស​ដោយ​ឥត​មាន​ក្លែងក្លាយ​ឬ​រង្កៀស​សង្ស័យ​ឡើយ​ប៉ុណ្ណោះ​ឯង, ដោយ​ហោច​ទៅ​សូម្បី​នៅ​ត្រឹម​តែ​យក​សំពត់​ជ្រលក់​ពណ៌​អម្ចត់​មក​ចង​នឹង​ក​ខ្លះ​សៀត​នឹង​ត្រចៀក​ខ្លះ​ប៉ុណ្ណោះ​ដោយ​មាន​ការ​ប្ដេជ្ញា​សម្គាល់​ខ្លួន​ថា​ជា​អ្នក​បួស​ដោយ​ពិត​ឥត​មាន​សង្ស័យ​ព្រោះ​បាន​ទទួល​ផ្នួស​អំពី​គ្រូ​អាចារ្យ​មក, យ៉ាង​នេះ​ហៅ​ថា​គោត្រ​ភូសង្ឃ; លុះ​ចំណេរ​កាល​យូរ​អង្វែង​ឆ្ងាយ​ៗ​ទៅ​ក្នុង​អនាគត​ខាង​មុខ​សង្ឃ​ពួក​នេះ​នឹង​កើត​មាន​ជា​ប្រាកដ​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម