ហ
អត្ថន័យ (2)
-
1
នាម
តួអក្សរទី៦ក្នុងសេសវគ្គឬអវគ្គនៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាហមានអក្ខរសូរអន្តរជាតិ [h] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅដើមកនិងជាសូរត្រដុសអឃោសៈ។
-
2
ឧទានសព្ទ
ពាក្យសម្រាប់ប្រើក្នុងការហុច, ក្នុងការប្រគល់អ្វីៗឱ្យគ្នាឬប្រើក្នុងការតឿនជាសញ្ញាឱ្យស្រុះគ្នា; ប្រើបានចំពោះតែទៅរកបុគ្គលអ្នកតូចជាងឬស្មើគ្នា។ហជាពាក្យបង្អូសវែងសម្រាប់តឿនឱ្យស្រុះគ្នាឬឱ្យអ្វីៗយ៉ាងយឺតមិនប្រញាប់មិនបង្ខំ
ឧទាហរណ៍ ហលើក!។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)