ស្លឹក
គុណនាមនាម
អត្ថន័យ (3)
-
1
នាម
អវយវៈនៃរុក្ខជាតិ, នៃតិណជាតិ, នៃលតាជាតិជាដើមដែលចម្រើនឡើងពីត្រួយច្រើនតែមានសណ្ឋានសំប៉ែតស្ដើង
ឧទាហរណ៍ ស្លឹកឈើ, ស្លឹកត្រែង, ស្លឹកម្លូ, ស្លឹកចេក។
-
2
គុណនាម
ចំនួន១០ផ្លូនគឺ៤០០
ឧទាហរណ៍ ពោតមួយស្លឹក, ស្វាយបីស្លឹក។
-
3
នាម
ឈ្មោះទន្សាយមួយប្រភេទរាងតូចស្ដើងខ្លួនវែង
ឧទាហរណ៍ ទន្សាយស្លឹកបោលលឿនជាងទន្សាយគល់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)