ស្លាប
អត្ថន័យ (4)
-
1
នាម
អវយវៈមួយប្រភេទរបស់សត្វបក្សីសម្រាប់ទទះ, សម្រាប់ហើរ
ឧទាហរណ៍ ស្លាបមាន់, ស្លាបកុក។
-
2
នាម
ប្រដាប់សម្រាប់ប្រើការឱ្យជក់ខ្យល់ឬជក់ទឹកមានបែបច្រើនប្រភេទផ្សេងៗ
ឧទាហរណ៍ ស្លាបក្ដោង; ស្លាបចក្រ; ស្លាបព្រួញ; ស្លាបរង្វឹង, ស្លាបឯក។ល។
-
3
គុណនាម
( ព . ប្រ .) ដែលមានសម្បុរស្រដៀងឬដូចព័ណ៌ស្លាបសត្វនោះៗ
ឧទាហរណ៍ សម្បុរស្លាបកន្លង់, សម្បុរស្លាបកំភេម, សម្បុរស្លាបជ្រឹង, សម្បុរស្លាបទៀវ។ល។
-
4
នាម
ផ្នែក, ម្ខាងៗនៃក្រុម ( ក្នុងកីឡា, ជួរទ័ព,...)
ឧទាហរណ៍ ខ្សែការពារស្លាបឆ្វេង, មេបញ្ជាការស្លាបស្ដាំ។ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)