ស្រូវ
នាម
អត្ថន័យ
-
1
នាម
ធញ្ញជាតិមួយប្រភេទស្រដៀងនឹងស្រងែផ្លែមានគ្រាប់ល្អិតៗជាកួរដុះជាគុម្ពនៅដីគោកឬដីលិចទឹកក្នុងតំបន់ក្ដៅហើយសើមជាអាហារសម្រាប់ទ្រទ្រង់ជីវិតមនុស្សនិងសត្វ
ឧទាហរណ៍ ស្រូវមានឈ្មោះនិងចែកចេញជាច្រើនប្រភេទ (ស្រូវខ្សាយ, ស្រូវដំណើប, ស្រូវផ្ការំដួល...) ហើយឈ្មោះវាក៏ទាក់ទងនឹងសណ្ខានដី (ស្រូវចម្ការស្រូវឡើងទឹក...) ពេលវេលា (ស្រូវប្រាំងស្រូវវស្សា) និងរយៈពេលដាំដុះ (ស្រូវស្រាលស្រូវកណ្ដាលស្រូវធ្ងន់) ផងដែរ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)