គាថាពាន់
នាម
អត្ថន័យ
-
1
នាម
គាថាបាលីចំនួនមួយពាន់ក្នុងមហាវេស្សន្តរជាតក ( មហាជាតក៍ ) ដែលលោកអ្នកប្រាជ្ញខ្មែរបានដកស្រង់ពីក្នុងគម្ពីរសុត្តន្តបិដកខុទ្ទកនិកាយចារជាគម្ពីរស្លឹករឹត ( គាថាបាលីសុទ្ធ ) សម្រាប់ទេសនាអានបាលីសុទ្ធប្រើការអានជាបទសរភញ្ញខ្លីៗតាមសង្កាត់បាទនៃគាថាត្រាតែចប់ទាំង១៣កណ្ឌ
ឧទាហរណ៍ និមន្តលោកទេសគាថាពាន់ឱ្យចប់ទាំង២ខ្សែ; គេនិមន្តលោកទេសគាថាពាន់ជាជំនួសមហាជាតក៍សម្រាយ (ប្រែរយ)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)