សំនួន
គុណនាមនាម
អត្ថន័យ (3)
-
1
នាម
ដំណើរឬទំនងពាក្យ; លំនាំសេចក្ដី; វោហារ; ពាក្យពោលសង្កត់; ពាក្យផ្ដាច់ជើង
ឧទាហរណ៍ កែសំនួន; លើកសំនួនដាក់; លេងសំនួន; និយាយពេញសំនួន។
-
2
គុណនាម
ដែលល្មមឬគួរដល់ការ
ឧទាហរណ៍ ប្រាក់ប៉ុណ្ណឹងមិនសំនួនដល់ការទេ។
-
3
នាម
( ភាសា .) តាមន័យទូទៅគឺជាពាក្យឬកន្សោមពាក្យដែលបញ្ជាក់គំនិតឬមនោសញ្ចោតនាដើម្បីរំលេចន័យគន្លឹះក្នុងល្បះ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)