សំកាំង
កិរិយាសព្ទនាម
អត្ថន័យ (2)
-
1
កិរិយាសព្ទ
ឈប់ទ្រឹងនឹងនៅមួយស្របក់ឬធ្វើឱ្យគាំងនឹងនៅមួយស្របក់; ហោះនៅទ្រឹងមួយរយៈ
ឧទាហរណ៍ សំកាំងដៃ, ដំរីសំកាំងស្លឹកត្រចៀក, បក្សីសំកាំងស្លាប; ឧទ្ធម្ភាគចក្រសំកាំងនៅលើអាកាស។
-
2
នាម
ឈ្មោះអាគមមួយប្រភេទសម្រាប់សូត្រសែកបំភាន់ស្មារតីបច្ចាមិត្រឱ្យស្រឡាំងកាំងគាំងទ្រឹងនឹងនៅមួយស្របក់ៗ
ឧទាហរណ៍ អាគមសំកាំង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)