សោ
អត្ថន័យ (5)
-
1
នាម
ប្រដាប់ធ្វើដោយដែកឬស្ពាន់មានមេមានកូនសម្រាប់ចាក់បិទត្រង់កន្លែងសម្រាប់បើកបិទ ( មានទ្វារជាដើម ) មិនឱ្យបើកបាន
ឧទាហរណ៍ មេសោ, កូនសោ, ចាក់សោ។
-
2
គុណនាម
គម្រក់; ល្ងង់; មិនបានការ
ឧទាហរណ៍ គំនិតសោ។
-
3
កិរិយាសព្ទ
អ្នកស្រុកខ្លះប្រើពាក្យសោថាខ្សោយកម្លាំង
ឧទាហរណ៍ ខ្ញុំវាសោណាស់ទៅហើយដើរទៅទៀតពុំកើតទេ។
-
4
នាម
ប្រដាប់ប្រើសម្រាប់មួលរឹតដោះខ្ចៅជាដើម
ឧទាហរណ៍ សោមានច្រើនសណ្ឋានសោចិញ្ចៀនសោចម្ពាមសោខ្សៀ។
-
5
នាម
ពាក្យសម្រាប់ហៅបងថ្លៃស្រី។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)