សេតបណ្ណ
អត្ថន័យ
-
1
នាម
ខ្មែរប្រើដោយសន្មតិជាឈ្មោះឈើតូចមួយប្រភេទពួកដើមពុកឆ្មា, ស្លឹកមានសណ្ឋានស្រដៀងនឹងស្លឹកបំពេញរាជ្យប៉ុន្តែតូចជាងស្លឹកបំពេញរាជ្យមានផ្កាល្អិតៗចេញពីចុងមែកជាចង្កោមៗ, កាលណារីកខាងចុងផ្កាមានឆែកជាបួនមានសម្បុរលឿង, ឥតក្លិន, មានស្លឹកខ្ចីៗសម្បុរសចេញពីចុងចង្កោមផ្កាមាន៣ឬ៤សន្លឹក, គេមើលពីចម្ងាយឃើញស្លឹកខ្ចីៗនោះដូចជាផ្កាសុទ្ធសាធ, លុះចូលទៅជិតទើបគេដឹងថាជាស្លឹកខ្ចី; ផ្លែតូចៗមូលៗស្រដៀងនឹងផ្លែឈើពុកឆ្មាប៉ុន្តែទ្រវែងៗបន្តិច; ផ្កា, ផ្លែនិងស្លឹកខ្ចីសម្បុរសនោះមានតែក្នុងវស្សានរដូវត្រង់ខែស្រាពណ៍, ច្រើនមានដោយអន្លើៗនៅខេត្តកំពង់ស្ពឺខាងទិសនិរតី, នៅស្រុកកំពង់សោមខេត្តកោះកុង, នៅស្រុកព្រៃនប់ខេត្តកំពតនិងក្នុងជាយក្រុងព្រះសីហនុ
ឧទាហរណ៍ សេតបណ្ណជាឈើតូចបើដាំក្នុងផើងក៏បាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)