រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

សីលវិជ្ជា

នាម

អត្ថន័យ

  1. 1

    នាម

    ( ទស្សនៈ .) ការ​សិក្សា​ពី​អ្វី​ដែល​ត្រូវ​ឬ​ខុស​នៅ​ក្នុង​ទង្វើ​របស់​មនុស្ស​និង​ជា​ការ​ស្វែង​រក​ជីវិត​ប្រកប​ដោយ​កុសល​។​សីល​វិជ្ជា​សិក្សា​ជា​សំខាន់​ទៅ​លើ​គោលការណ៍​សីលធម៌​ច្បាប់​នៃ​ការ​ប្រព្រឹត្ត​ឬ​ប្រព័ន្ធ​ផ្សេង​ៗ​ដែល​គួរ​ត្រូវ​បាន​គេ​ប្រព្រឹត្ត​តាម​យ៉ាង​ហ្មត់ចត់​។​សីល​វិជ្ជា​កំណត់​នូវ​អ្វី​ដែល​ជា​ការ​ប្រព្រឹត្ត​ល្អ​និង​អ្វី​ដែល​ជា​ការ​ប្រព្រឹត្ត​មិន​ល្អ​។​សីល​វិជ្ជា​បង្ហាញ​នូវ​អំពើ​របស់​មនុស្ស​ដែល​គួរ​ឬ​មិន​គួរ​យល់​ព្រម​តាម​។​សីល​វិជ្ជា​ផ្ដល់​ឱ្យ​យើង​នូវ​គំរូ​មួយ​។​ផ្អែក​លើ​មូលដ្ឋាន​នេះ​យើង​អាច​ដឹង​ថា​តើ​អាកប្បកិរិយា​របស់​យើង​ប្រកប​ដោយ​សីលធម៌​ត្រឹមត្រូវ​ប្រកប​ដោយ​គុណ​ធម៌​និង​គួរ​ឱ្យ​ចង់​បាន​ឬ​មិន​គួរ​ឱ្យ​ចង់​បាន

    ឧទាហរណ៍ ពាក្យសីលវិជ្ជាមានន័យប្រហាក់ប្រហែលនឹងពាក្យទស្សនវិជ្ជាសីលធម៌​អភិសមាចារ​ចរិយាសាស្ត្រ​ជាដើមដែរ។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម